Friday, January 6, 2017

​ហាង​ Apple ​ដំបូង​គេ​នឹង​បង្ហាញ​ខ្លួន​លើ​ទឹក​ដី​ Samsung ឆាប់ៗ​នេះ​

ក្រុមហ៊ុន​ Apple បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ព្រឹកមិញ​​ដោយ​បញ្ជាក់​ថា​​នឹង​សាង​សង់​ហាង​លក់​ផលិតផល​ Apple ​ដំបូង​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​ជា​ទឹក​ដី​កំណើត​ Samsung។

សារព័ត៌មាន​ក្នុង​ស្រុក​របស់​កូរ៉េ​ខាង​ត្បូង​ឲ្យ​ដឹង​ថា​ ការដ្ឋាន​សំណង់​នឹង​តាំង​លើ​សង្កាត់​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​សេអ៊ូល។ ហាង​ Apple ទំនង​ជា​បើក​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ នេះ ដោយ​​ Apple បាន​ចាប់​ផ្ដើម​ប្រកាស​រើស​បុគ្គលិក​បណ្ដើរៗ​ដើម្បី​បម្រើ​ការ​ក្នុង​សាខា​ថ្មី​នេះ។​​
បច្ចុប្បន្ន​អតិថិជន​ Apple នៅ​កូរ៉េ​ខាង​ត្បូង​អាច​ទិញ​ iPhone បាន​តាម​រយៈ​​អ្នក​លក់​បន្ត​ និង តាម​រយៈ​វិបសាយ​របស់​ Apple ដោយ​មិន​មាន​ហាង​លក់​ផ្លូវការឡើយ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment