Thursday, January 5, 2017

ប្លែក​អារម្មណ៍​កុំព្យូទ័រ​យួរ​ដៃ ​​មាន​អេក្រង់​ ៣

ក្នុង កម្មវិធី CES ក្រុមហ៊ុន Razer បាន បង្ហាញ ពី គំរូ កុំព្យូទ័រ យួរ ដៃ “Project Valerie” ដែល មាន បំពាក់ អេក្រង់ ដល់ ទៅ ៣ ផ្ទាំង ឯ ណោះ។
 ផ្ទាំង អេក្រង់ នីមួយៗ មាន ទំហំ ១៧,៣ អ៊ីញ អាច បង្ហាញ រូបភាព ក្នុង កម្រិត 4K សរុប ទៅ មាន Resolution 11520x2160។ ផ្ទាំង ពីរ ទាំង សង ខាង គឺ លាក់ នៅ ក្នុង ផ្ទាំង មេ ដែល មាន កម្រាស់ សរុប ៣,៨១ ស.ម និង មាន ទម្ងន់ ៥,៤៤ គីឡូក្រាម។
 ដោយ សារ នេះ ជា កុំព្យូទ័រ គំរូ ហេតុ នេះ ក្រុមហ៊ុន Razer មិន បាន បញ្ជាក់ ពី តម្លៃ, កាល បរិច្ឆេទ ចេញ លក់ ឬ ចំណុច ពិសេស ដូច ជា CPU, GPU និង RAM ឡើយ៕
 ប្រភព៖ engadget    ប្រែ សម្រួល៖ សុខហេង

0 comments:

Post a Comment