Wednesday, January 18, 2017

វិបសាយ​កុម្ម៉ង់​អាហារ​អនឡាញ ចង់​​​ញាំ​អី​លឿន​​​ដូច​ចិត្

"Nham24" ជា មធ្យោបាយ ថ្មី មួយ ទៀត សម្រាប់ ស្វែង រក ហាង អាហារ ឬ កាហ្វេ ម៉ាកល្បីៗ ក្នុង ស្រុក ប្រិយមិត្ត គ្រាន់ តែ ចំណាយ ពេល បន្តិច បញ្ជា ទិញ នឹង ទទួល បាន របស់ ញុំ លឿន ៗ ទាន់ ចិត្ត តាម រយៈ ចូល ទៅ កាន់ វិបសាយ ផ្ទាល់ ឬ App លើ ទូរសព្ទ ដៃ ដែល មាន ប្រែ ជា ភាសាខ្មែរ ។
 លោក សុខ ហេង អ្នក និយម កម្មង់ អាហារ ញុំ តាម អន ឡាញ ម្នាក់ បាន ប្រាប់ Sabay ឲ្យ ដឹង ថា Nham24.com ជួយ លោក ឲ្យ កម្មង់ អាហារ សម្រន់ ញុំ លេង ពេល រសៀល នំ កាហ្វេ ឬ Fast Food ជាដើម បាន លឿន ព្រោះ អាច ចូល ទៅ ជ្រើស រើស ហាង និង ប្រភេទ អាហារ ដែល ពេញ ចិត្ត រូច ធ្វើ ការ បញ្ជា ទិញ តែ ម្ដង ប៉ុន្តែ គេ គិត ថ្លៃ សេវា ដឹក ជញ្ជូន ។
កម្មវិធី ក៏ មាន ដាក់ ឲ្យ ដោន ឡូត លើ ទូរសព្ទ ដៃ ដែរ ទាំង Android និង iOS អាច ធ្វើការ បញ្ជា ទិញ បាន យ៉ាង រហ័ស ដែល លើក មុន បង Sabay ក៏ ធ្លាប់ បង្ហាញ កម្មវិធី ឆ្លាត វៃ មួយ ដែល បង្កើត ដោយ កូន ខ្មែរ មួយ ដែរ អាច ស្វែង រក ហាង អាហារ និង ការ បញ្ចុះ តម្លៃ តាម ហាង នានា ក្នុង ស្រុក បាន យ៉ាង ឡូយ


អត្ថបទ៖ រក្សា 


0 comments:

Post a Comment