Tuesday, January 17, 2017

មិន​ធម្មតា​មែន! Huawei Mate 9 វិះ​ផ្ដួល​ iPhone 7 Plus បាន

ស្មាតហ្វូន​ម៉ូដែល​​ Mate 9 ​របស់​ Huawei ​វិះ​តែ​នឹង​ផ្ដួល​កំពូល​ស្មាតហ្វូន​ Apple iPhone 7 Plus បាន​ពេល​ធ្វើ​តេស្ត​​ប្រៀប​ធៀប​ល្បឿន​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល។
 លទ្ធផល​ពី​ការ​ធ្វើ​តេស្ត​ដែល​ធ្វើ​ឡើង​ដូច​បង្ហាញ​ក្នុង​វីដេអូ​ ឃើញ​ថា​ នៅ​តង់​ទី​ ១ iPhone 7 Plus ប្រើ​ពេល​ ១ នាទី និង ២៤,១០ វិនាទី ដើម្បី​បើក​កម្មវិធី​ទាំង​អស់។ ឯ​ Huawei Mate 9 វិញ​ប្រើ​ពេល​ ១ នាទី និង ៣០,៣០ វិនាទី ដោយ​នៅ​ក្រោយ​ iPhone 7 Plus តែ​​ប្រមាណ​ ៦ វិនាទី​ប៉ុណ្ណោះ។ សម្រាប់​តង់​ទីពីរ​វិញ iPhone 7 Plus នៅ​តែ​នាំ​មុខ​ដោយ​ចំណាយ​ពេល​ ៣២,៨១ វិនាទី និង Mate 9 ប្រើ​ពេល​ ៣៦,៥៦ វិនាទី។

0 comments:

Post a Comment