Tuesday, January 17, 2017

Ms Office 365 ទើប​​ប្រកាស​​ឲ្យ​​ប្រើ​ផ្លូវ​ការ​ មាន​​មុខងារ Video Call ទៀត​ផង​

"Microsoft Office 365" ជា ផលិត ផល ការងារ ការិយាល័យ ថ្មី ស្រឡាង មួយ ដែលទើប នឹង ប្រកាស ដាក់ ឲ្យ ប្រើ ប្រាស់ ផ្លូវ ការ នៅ ប្រទេស កម្ពុជា បាន អភិវឌ្ឍ មុខងារ ដែល អាច ធ្វើ ការ បាន ច្រើន មុខ ក្នុង ពេល តែ មួយ ស្ទើរ មិន នឹក ស្មាន ដល់។

លោក Tyson Dowd នាយក ផ្នែក ទីផ្សារ និង ប្រតិបត្តិរក្រុមហ៊ុន Microsoft ប្រចាំ តំបន់ អាសុី ប៉ាសុី ហ្វិក បាន លើក ឡើង ថា កម្មវិធី ការិយាល័យ អន ឡាញ ថ្មី Ms Office 365 ជា កម្មវិធី ការិយាល័យ ច្របាច់ បញ្ចូល គ្នា ជំនួស ឲ្យ កម្មវិធី ការិយាល័យ ចាស់ ៗ មុន ដូច ជា Ms word, Excel, Power Point, SharePoint ជាដើម ដើម្បី ធ្វើ ការ រួម គ្នា តែ មួយ លើ អន ឡាញ។
កម្មវិធី Microsoft Office 365 អាច ប្រើ ប្រាស់ សេវា កម្ម ផ្ទុក ឯក សារ អនឡាញ (Cloud) ជាមួយ OneDrive បាន ដល់ ទំហំ 1TB ដោយ មិន គិត លើ ចំនួន ផ្ទុក ផ្សេងៗ។ វា ថែម ទាំង អាច ប្រើ People card ជា មុខងារ ដំណើការ អាជីវកម្ម ស្វ័យ ប្រវត្តិ ជាមួយ កម្មវិធី Microsoft Flow និង Power Apps និង កម្មវិធី SharePoint និង OneDrive ដែល អាច ប្រើ បាន គ្រប់ ទី កន្លែង រួម ទាំង មាន មុខងារ ជា Video Call សម្រាប់ ទំនាក់ ទំនង គ្នា ក្នុង ពេល ពិភាក្សា ការងារ ជា ដើម ។
កម្ម វិធី Office 365 ដាក់ លក់ ក្នុង តម្លៃ ៦៩.៩៩ដុល្លារ ឬ ៦.៩៩ ក្នុង មួយ ខែ សម្រាប់ ប្រើ ក្នុង ផ្ទះ និង តម្លៃ ៥ ដុល្លារ សម្រាប់ ប្រើ ជា លក្ខណៈ ក្រុមហ៊ុន៕

0 comments:

Post a Comment