Tuesday, January 17, 2017

CEO វ័យ​​ក្មេង​លេច​​មុខ​​ក្នុង​​ព្រឹត្តិការ​​ណ៍សម្ពោធ Ms Office 365 កាល​ពី​ម្សិល​មិញ

លោក ជា ឡង់ ដា ដែល ជា ស្ថាបនិក កម្មវិធី កក់ សំបុត្រ ឡាន តាម អនឡាញ បាន លេច មុខក្នុង ព្រឹត្តិការសម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ផ្លូវ ការ កម្មវិធី Microsoft Office 365 កាល ពី ម្សិល មិញ។
 អតីត និស្សិត IT និង ជា CEO វ័យ ក្មេងរូ ប នេះ ទទួល បាន ការ អញ្ជើញ ជា ភ្ញៀវ កិត្តិយស ដើម្បី មក ចែក រំលែក បទ ពិសោធន៍ ក្នុង ការ ប្រើប្រាស់ សេវាកម្ម ផ្ទុក ឯកសារ អនឡាញ (OneDrive) និង កម្មវិធី ការិយាល័យ អនឡាញ ថ្មី របស់ ក្រុមហ៊ុន Microsoft គឺ Microsoft Office 365។
អតីត ជយ លាភី លេខ ១ ក្នុង កម្មវិធី Cambodia ITC Award 2016 រូប នេះ បាន និយាយ ថា កម្មវិធីការិយាល័យ អនឡាញ ថ្មីរបស់ ក្រុមហ៊ុន Microsoft ផ្តល់ អត្ថប្រយោជន៍ ច្រើន សម្រាប់ Start up អាជីវកម្ម ថ្មីៗ ដូច រូប លោក ដោយ ហេតុ ផល សំអាង ពីរ គឺ ទី មួយ ជួយ កាត់ បន្ថយ ការ ចំណាយ ទី ពីរ ជួយ ពន្លឿន ការងារ ឲ្យ កាន់ តែ ប្រសើរ ពោល គឺ លោក ចំណាយ តែ មួយ ខែ ៥ ដុល្លារ ប៉ុណ្ណោះ ដើម្បី ប្រើ ប្រាស់ សេវាកម្ម លើ អនឡាញនេះ។ ជាង នេះ ទៀត Ms Office 365 អ នុញ្ញាតិ ឲ្យ ប្រើ បាន គ្រប់ ទីកន្លែង និង ផ្ដល់ ភាព ងាយ ស្រួល សម្រាប់ អ្នក ដែល រវល់ ការងារ ការិយាល័យ ច្រើន ថែម ទាំង អាច ទំនាក់ ទំនង ធ្វើ ការ ជាមួយ គ្នា បាន គ្រប់ ពេល វេលា និង គ្រប់ ទីកន្លែង ៕
អត្ថបទ៖ រក្សា 

0 comments:

Post a Comment