Tuesday, January 17, 2017

មេ​ ​Facebook​ ធ្លោយ​មាត់​ចង់​ប្រជែង​តំណែង​​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ​ ​២០២៤

លោក​ ​Mark Zuckerberg​ ​ទើប​ធ្លោយ​មាត់​និយាយ​ថា​គាត់​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​លើ​ឆាក​នយោបាយ​ ​ហើយ​ក៏​​គ្រោងប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំ​ ​២០២៤។
ជុំ​វិញ​ការ​លើក​ឡើង​ទាំង​នោះ​គេ​អាច​សន្និដ្ឋាន​ថា​ជា​ការ​ពិត​ ​ព្រោះ​ស្ថាបនិក​នៃ​បណ្ដាញ​សង្គម​យក្ស​រូប​នេះ​ធ្លាប់​បង្ហាញ​នៅ​លើ​គណនី​ ​Facebook​ ​ផ្ទាល់​របស់​គាត់​ ​ដោយ​ថា​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​គ្រប់​រដ្ឋ​ ​នឹង​ជួប​ជា​មួយ​ប្រជាពលរដ្ឋ​អាមេរិក​គ្រប់​គ្នា​ក្នុង​ឆ្នាំ​ ​២០១៧​ ​នេះ។
ទន្ទឹម​នឹង​នឹង​នេះ​មិត្តភ័ក្ដិ​ដែល​ស្និត​នឹង​ ​Mark​ ​ក៏​បង្ហាញ​ថា​ ​Mark Zuckerberg​ ​គឺ​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ខ្ពស់​ ​ហើយ​គាត់​តែង​ចង់​ស្ថិត​ក្នុង​តំណែង​ខ្ពស់​ជាង​អ្នក​រាល់​គ្នា​ ​ដូច​នេះ​បំណង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ​ ​២០២៤​ ​គឺ​អាច​ទៅ​រួច៕
កម្រង​រូបភាព Mark Zuckerberg នឹងមេដឹកនាំប្រទេសមហាអំណាច
ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រដ្ឋ 

0 comments:

Post a Comment