Saturday, January 21, 2017

Cellcard៖ $1 ដូរ​បាន $100 ថែម 30 នាទី​រាល់​ថ្ងៃ ប្រើ​ដល់ 14 ថ្ងៃ ឯ​អ៊ីនធឺណិត Super 4G លឿន​កប់​ពពក

  • ១ ដុល្លារ ដូរ បាន ១០០ ដុល្លារ ប្រើ ខល ក៏ បាន ផ្ញើ សារ ក៏ បាន លេង អ៊ីនធឺណិត ក៏ បាន
  • ថែម ៣០ នាទី រាល់ ថ្ងៃ (ចំនួន នាទី សល់ មិន ប្រើ នៅ ថ្ងៃ បន្ទាប់)
  • ប្រើ បាន ១៤ ថ្ងៃ
  • អ៊ីនធឺណិត Super 4G លឿន ជាង មុន និង គ្រប ដណ្ដប់ ពេញ ផ្ទៃ ប្រទេស ច្រើន ជាង មុន
ក្រុមហ៊ុន Cellcard បាន ប្រកាស គម្រោង ថ្មី ជា ផ្លូវ ការ «ដូរ លុយ អស្ចារ្យ» កាល ពី ម្សិលមិញ នេះ ដោយ ទឹក លុយ ១ ដុល្លារ ដូរ បាន ១០០ ដុល្លារ សម្រាប់ ខល ចេញ ផ្ញើ សារ និង លេង អ៊ីនធឺណិត ស្រេច ចិត្ត ហើយ ថែម ៣០ នាទី រៀង រាល់ ថ្ងៃ ជាមួយ សុពលភាព ប្រើ បាន រហូត ដល់ ១៤ ថ្ងៃ ឯណោះ។
ក្រុមហ៊ុន ប្រតិបត្តិ ករ ទូរសព្ទ ដៃ ដ៏ ធំ មួយ នេះ ក៏ នាំ បច្ចេកវិទ្យា ថ្មី Super 4G (4G LTE) ដែល ជា ប្រព័ន្ធ សេវា អ៊ីនធឺណិត ធំ ជាង គេ និង លឿន ជាង គេ បំផុត នៅ កម្ពុជា ព្រម ទាំង គ្រប ដណ្ដប់ លើ ផ្ទៃ ប្រទេស ច្រើន ជាង មុន ដែរ។ នេះ បើ តាម ការ អះអាង ផ្ទាល់ របស់ លោក Ian Watson នាយក ប្រតិបត្តិ Cellcard។
ការ ប្រកាស គម្រោង យុទ្ធសាស្ត្រ ទីផ្សារ ថ្មី ដែល មិន ធ្លាប់ មាន នៅ កម្ពុជា មួយ នេះ ធ្វើ ឡើង ស្រប ពេល ដែល Cellcard ធ្វើ ពិធី គម្រប់ ខួប ២០ ឆ្នាំ របស់ ខ្លួន កាល ពី ថ្ងៃ សុក្រ ម្សិលមិញ នៅ កោះ ពេជ្រ ដោយ ថ្នាក់ ដឹកនាំ ក្រុមហ៊ុន ដៃគូ សហការ និង ដៃគូ ចែកចាយ ចូលរួម ស្ទើរ ពាន់ នាក់។
លោក Ian Watson នាយក ប្រតិបត្តិ Cellcard និយាយ ថា៖ "យើង បាន ចំណាយ ពេល ១ ឆ្នាំ ដើម្បី ដំឡើង បណ្ដាញ សេវា ឲ្យ កាន់ តែ ធំ ទូលាយ និង មាន ល្បឿន បំផុត ដោយ ដំឡើង អង់តែន ជាង ២៧៥០ បង្គោល នៅ ទូទាំង ប្រទេស និង ចំណាយ ទឹក ប្រាក់ ប្រមាណ ជា ២០០ លាន ដុល្លារ។ ដូរ លុយ អស្ចារ្យ ជាមួយ បច្ចេកវិទ្យា Super 4G ថ្មី របស់ Cellcard នឹង អាច ឲ្យ អតិថិជន ភ្ជាប់ ទំនាក់ទំនង កាន់ តែ ជិត ស្និទ្ធ ដោយ ទទួល បាន បទ ពិសោធន៍ សេវា ទូរសព្ទ និង អ៊ីនធឺណិត ល្អ ផ្ដាច់ គេ"។
CEO ជនជាតិ បរទេស រូប នេះ បន្ត ថា នៅ ខែ មេសា ខាង មុខ នេះ អតិថិជន Cellcard នឹង ទទួល បាន អ៊ីនធឺណិត ល្បឿន បំផុត ហើយ ត្រឹម ត្រី មាស ទី ២ Cellcard នឹង ពង្រីក សេវា 4G គ្រប់ ខេត្ត ក្រុង ទូទាំង ប្រទេស។
Cellcard បាន សហការ ជាមួយ ក្រុមហ៊ុន Nokia ដើម្បី សេវា អ៊ីនធឺណិត Super 4G ចំនួន ១៥០០ កន្លែង បន្ថែម ទៀត ដើម្បី ពង្រីក សេវា គ្រប ដណ្ដប់ បណ្ដា ខេត្ត ក្រុង សំខាន់ៗ នៅ ទូទាំង ប្រទេស។
លោក Herrald Preiss ប្រធាន Nokia ប្រចាំ តំបន់ អាស៊ី ខាង ជើង បាន ឲ្យ ដឹង ថា៖ "នេះ ជា ការ ដំឡើង បណ្ដាញ 4G LTE ដំបូង បំផុត របស់ Nokia នៅ កម្ពុជា ដែល ធ្វើ ឲ្យ សេវា អ៊ីនធឺណិត របស់ Cellcard កាន់ តែ ធំ ទូលាយ និង ខ្លាំង ជាង មុន។ គម្រោង នេះ ផ្ដល់ សេវា អ៊ីនធឺណិត ប្រសើរ ជាង មុន តាម រយៈ ការ ពង្រីក បណ្ដាញ អ៊ីនធឺណិត ទៅ គ្រប់ ទី កន្លែង រួម ទាំង តំបន់ ដាច់ ស្រយាល"។
ដើម្បី ភ្ជាប់ គម្រោង «ដូរ លុយ អស្ចារ្យ» អ្នក គ្រាន់ តែ វាយ #168#100# រួច ចុច បញ្ជូន ជា ការ ស្រេច! ចាំ អី ទៀត ១ ដុល្លារ ដូរ បាន ១០០ ដុល្លារ ហើយ អ៊ីនធឺណិត លឿន កប់ Super 4G ទៀត!

អត្ថបទ៖ លី សុផាត

0 comments:

Post a Comment