ក្នុងសប្ដាហ៍នេះនាយកប្រតិបត្តិ Apple លោក Tim Cook
បានលក់ហ៊ុនរបស់ក្រុមហ៊ុនចំនួន ៣០ ០០០ ហ៊ុនដែលស្មើនឹងទឹកប្រាក់
៣,៦ លានដុល្លារ។
ការចុះបញ្ជីរបស់គណៈកម្មការមូលប័ត្រអាមេរិកបង្ហាញថា Tim Cook បានលក់ហ៊ុនចាប់ពីថ្ងៃទី ១៧ ដល់ ១៩ មករា ដោយមួយថ្ងៃលក់ចេញ ១០ ០០០ ហ៊ុន។ តម្លៃជួញដូរជាមធ្យមគឺមួយហ៊ុនស្មើ ១២០ ដុល្លារ។ កាលពីឆ្នាំមុនមេ Apple រូបនេះទទួលបានចំនួនហ៊ុនសរុប ១,២៦ លានហ៊ុន ហើយបន្ទាប់ពីការជួញដូរនេះគាត់នៅកាន់កាប់ហ៊ុន Apple ចំនួន ១ ០០៩ ៨០៩ ហ៊ុនទៀត ដែលមានតម្លៃស្មើ ១២១ លានដុល្លារ។
ការលក់ហ៊ុននេះដែរបានធ្វើឡើងបន្ទាប់ពីការប្រកាសថាចំណូលប្រចាំឆ្នាំ ២០១៦ របស់លោក Tim Cook បានកាត់បន្ថយអស់ ១,៥ លានដុល្លារ ដោយសារតែឆ្នាំមុន Apple មិនអាចរកចំណូលបានដូចគោលដៅដែលកំណត់៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ សុខហេង

0 comments:
Post a Comment