Wednesday, January 25, 2017

ស្ទុះ​ឡើង​ខ្លាំង Alibaba​ ​មាន​អ្នក​ជួញដូរ​កន្លះ​ពាន់​លាន​​នាក់​​ជា​​រៀងរាល់​ខែ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ចេញ​ដោយ​ ​Alibaba​ ​បង្ហាញ​ថា ​គិត​ត្រឹម​ខែ​មករា​ ​២០១៧​ ​ទីផ្សារ​លក់​ទំនិញ​តាម​អ៊ីនធឺណិត​យក្ស​​នេះ​មាន​អ្នក​ជួញដូរ​ប្រមាណ​ ​៤៩៣​ ​លាន​នាក់​ក្នុង​មួយ​ខែ។
 តួ​លេខ​នេះ​គឺ​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​ ​ពី​ ​៣៩៣​ ​លាន​នាក់​ក្នុង​មួយ​ខែ​កាល​ពី​ចុង​ត្រីមាស​ឆ្នាំ​ ​២០១៦។
Alibaba​ ​ក៏​រំពឹង​ពី​ចំណូល​សម្រាប់​ឆ្នាំ​ ​២០១៧​ ​គឺ​នឹង​កើន​ជាង​ឆ្នាំ​មុន​ទ្វេដង​ ​ខណៈ​កាល​ពី​ឆ្នាំ​ ​២០១៦​ ​Alibaba​ ​អាច​រក​បាន​ជាង​ ​៧​ ​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ទំនិញ​ ​(មិន​គិត​ចំណូល​ពី​ផ្សារហ៊ុន)៕
 ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment