Wednesday, January 25, 2017

Mark Zuckerberg​ ច្រានចោល​ព័ត៌មាន​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​​អាមេរិក​

លោក Mark Zuckerberg បាន ចេញ មក បំភ្លឺ ជា មួយ សារព័ត៌មាន BuzzFeed News ថា លោក មិន មាន គម្រោង ឈរ ឈ្មោះ តំណែង ប្រធានាធិបតី អាមេរិក នា ឆ្នាំ ២០២៤ ដូច ព័ត៌មាន មួយ ចំនួន ធ្លាប់ ចុះ ផ្សាយ នោះ ទេ។
 Mark ថា បច្ចុប្បន្ន លោក មាន តែ គម្រោង ផ្ដោត សំខាន់ លើ ការ គ្រប់គ្រង Facebook និង មូលនិធិ Chan Zuckerberg Initiative តែ ប៉ុណ្ណោះ។
ទោះ ជា មាន ការ បក ស្រាយ ផ្ទាល់ យ៉ាង នេះ ក្ដី អ្នក វិភាគ អន្តរជាតិ នៅ តែ ជឿ ថា ស្ថាបនិក បណ្ដាញ សង្គម ធំ បំផុត នេះ នឹង ប្រឡូក ឆាក នយោបាយ នា ពេល មុខ ដោយ សំអាង លើ គម្រោង ទស្សនកិច្ច គ្រប់ រដ្ឋ របស់ អាមេរិក៕

ប្រភព៖ Entrepreneur   ប្រែ សម្រួល៖ រដ្ឋ

0 comments:

Post a Comment