យោងតាមការស្រាវជ្រាវរបស់អង្គការអន្តរជាតិ Oxfam
បានលើកឡើងថាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates
ទំនងនឹងក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ទ្រីលានដុល្លារ (១
លានលានដុល្លារ) ដំបូងគេ។
របាយការណ៍របស់អង្គការខាងលើបង្ហាញថាជាមួយកំណើននិទស្សន្តនៃទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន ២៥ ឆ្នាំខាងមុខទៀត Bill Gates នឹងក្លាយជាមនុស្សដំបូងគេមានទឹកប្រាក់ទ្រីលានដុល្លារ ដែលពេលនោះគាត់នឹងមានវ័យ ៨៦ ឆ្នាំ។ នៅពេល Bill Gates ចាកចេញពី Microsoft នៅឆ្នាំ ២០០៦ ទ្រព្យសម្បត្តិរួមគាត់មាន ៥០ ពាន់លានដុល្លារ។ ឯនៅឆ្នាំ ២០១៦ បានកើនដល់ ៧៥ ពាន់លានដុល្លារ ទោះបីជាគាត់បានបរិច្ចាគទឹកប្រាក់តាមរយៈមូលនិធិផ្ទាល់ខ្លួនមិនឈប់ឈរក្ដី។
ក្រៅពីបានធ្វើការងារសប្បុរសធម៌តាមរយៈមូលនិធិរបស់ខ្លួន Bill Gates ក៏ជាសមាជិកសំខាន់មួយរូបនៃយុទ្ធនាការ The Giving Pledge ដែលបង្កើតឡើងសម្រាប់ឲ្យបុគ្គលជាមហាសេដ្ឋីទាំងឡាយបរិច្ចាគប្រាក់របស់ពួកគេទៅកាន់ពិភពលោកបានកាន់តែច្រើន។ Oxfam បញ្ជាក់ថាបើការបណ្ដាក់ទុនលើការងារសប្បុរសធម៌របស់សេដ្ឋីវ័យ ៦១ ឆ្នាំរូបនេះកាន់តែប្រសើរឡើង នោះវាកាន់តែមានភាគរយខ្ពស់ដែលគាត់ក្លាយជាសេដ្ឋីទ្រីលាន៕
ប្រភព៖ CNBC ប្រែសម្រួល៖ សុខហេង

0 comments:
Post a Comment