Friday, February 3, 2017

Apple របូត​​តំណែង​កំពូល​ ​ក្រោយ​ឈរ​​លេខ​មួយ​ប្រាំ​ឆ្នាំ​ជាប់​គ្នា​

​​​​​​​ការ​ចេញ​ផ្សាយ​ចុង​ក្រោយ​មួយ​របស់​ Brand Finance Global 500 ដែល​​កំណត់​ចំណាត់​ថ្នាក់​​​​ម៉ាក​សញ្ញា​​មាន​តម្លៃ​ជាង​គេ​ក្នុង​លោក​ បាន​បង្ហាញ​ថា​ Google បាន​ឡើង​ឈរ​លេខ​មួយ​ ដោយ​ទម្លាក់​ Apple ទៅ​តំណែង​លេខ​ពីរ​វិញ​ បន្ទាប់​ពី​ឈរ​លើ​តំណែង​កំពូល​ប្រាំ​ឆ្នាំ​ជាប់​គ្នា។
 Apple បាន​ឈរ​តំណែង​កំពូល​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ ដោយ​ឥទ្ធិពល​នៃ​វិស័យ​ស្មាតហ្វូន​ និង Tablet ដែល​ជួយ​ឲ្យ​តម្លៃ​​នៃ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ដោយឡែក​ឆ្នាំ​ ២០១៧ នេះ​ Brand Finance បាន​​ឲ្យ​ដឹង​តម្លៃ​ម៉ាក​របស់​ Apple បាន​ធ្លាក់​ចុះ​ ២៧% ធៀប​នឹង​ឆ្នាំ​មុន។ ចំណែក​តម្លៃ​ម៉ាក​សញ្ញា​ Google ឯណោះ​វិញ​​ឃើញ​ថា​​មាន​ការ​កើន​ឡើង​ ២៤% ធៀប​នឹង​ឆ្នាំ​មុន​ឈរ​នៅ​តំណែង​លេខ​មួយ​ ស្រប​ពេល​ដែល​ Amazon ​ឈរ​នៅ​តំណែង​លេខ​ ៣ ដដែល៕



ប្រភព៖ WorldTrademarkReview   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment