Friday, February 3, 2017

Facebook​ ​នៅ​អាស៊ី​មាន​អ្នក​ប្រើ​ច្រើន​ ​តែ​ចំណូល​ធំ​បាន​ពី​អាមេរិក

របាយការណ៍​ដើម​ឆ្នាំ​ ​២០១៧​ ​របស់​ ​Facebook​ ​សម្រាប់​ឆ្នាំ​ ​២០១៦​ ​បង្ហាញ​ថា​ ​ទ្វីប​អាស៊ី​ជា​តំបន់​មាន​អ្នក​ប្រើ​ច្រើន​ជាង​គេ​បំផុត​ ​ប្រមាណ​ ​៣៩៦​ ​លាន​គណនី​ក្នុង​មួយ​ថ្ងៃ​ ​តែ​ប្រភព​ចំណូល​ធំ​របស់​ ​Facebook​ ​មក​ពី​តំបន់​អាមេរិក​ ​និង​កាណាដា​ទៅ​វិញ។
ចំពោះ​តួ​លេខ​អ្នក​ប្រើ​នៅ​អាស៊ី​នេះ​ ​គឺ​កើន​ប្រមាណ​ ​៥៧​ ​%​ ​បើ​ធៀប​ពី​ឆ្នាំ​ ​២០១៤​ ​ហើយ​មក​ដល់​បច្ចុប្បន្ន​ ​Facebook​ ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ ​១,៨៦​ ​ប៊ីលាន​គណនី​ ​ដោយ​ ​១,២​ ​ប៊ីលាន​គណនី​គឺ​ដំណើរការ​ជា​រៀងរាល់​ថ្ងៃ។
 ដោយ​ឡែក​ក្នុង​ចំណោម​គណនី​ឯកជន​ជិត​ ​១,៩០​ ​ប៊ីលាន​នោះ​ ​មាន​គណនី​អាជីវកម្ម​ខ្នាត​តូច​ប្រមាណ​ ​៦៥​ ​លាន​គណនី​ ​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​សេវាកម្ម​ ​ឬ​ផលិតផល​នានា​របស់​ពួក​គេ​ជា​ប្រចាំ៕
 ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment