Monday, February 13, 2017

មើល YouTube រាល់​ថ្ងៃ​តែ​ប្រហែល​អត់​ដឹង ៥ ចំណុច​នេះ​ទេ

ដឹង ហើយ ថា YouTube ជា ប្រព័ន្ធ ចែក រំលែក វីដេអូ ដ៏ ធំ ជាង គេ ក្នុង លោក ដែល បង្កើត ឡើង តាំង ពី ឆ្នាំ ២០០៥ មក ម្ល៉េះ។ នៅ ពី ក្រោយ ប្រព័ន្ធ ដែល អ្នក ចូល មើល វីដេអូ សឹង រាល់ ថ្ងៃ នេះ មាន រឿងរ៉ាវ មួយ ចំនួន អ្នក ប្រហែល មិន ដឹង ឡើយ។
១. PayPal ជា អ្នក រួម ចំណែក បង្កើត YouTube

YouTube បង្កើត ឡើង ដោយ Chad Hurley, Steve Chen និង Jawed Karim ដែល ពួក គេ បាន ស្គាល់ គ្នា ដោយ សារ ធ្វើ ការ ជា មួយ គ្នា នៅ ក្រុមហ៊ុន PayPal។ អ្វី គួរ ចាប់ អារម្មណ៍ នោះ គឺ ទុន សម្រាប់ បង្កើត YouTube គឺ ទទួល បាន ពី ប្រាក់ រង្វាន់ ដែល បាន នៅ ពេល eBay ទិញ យក PayPal។ ហេតុ នេះ អាច និយាយ បាន ថា បើ គ្មាន PayPal ទេ ក៏ គ្មាន YouTube ដែរ។
២. ដើម ឡើយ YouTube ជា វិបសាយ ផ្គូផ្គង មនុស្ស

ដើមឡើយ ស្ថាបនិក ទាំង ៣ មិន បាន គិត ឃើញ គំនិត បង្កើត YouTube ដូច ជា ពេល បច្ចុប្បន្ន ភ្លាមៗ នោះ ទេ។ ដំបូង YouTube រស់ រាន មាន ជីវិត ក្នុង នាម ជា វិបសាយ ផ្គូផ្គង មនុស្ស ប្រភេទ វីដេអូ មាន ឈ្មោះ ថា "Tune In Hook Up” ដែល ទទួល បាន ឥទ្ធិពល ពី វិបសាយ HotorNot។ យ៉ាងណា ចុង ក្រោយ អ្នក ទាំង ៣ មិន បាន ដើរ តាម គន្លង នេះ ឡើយ។ គំនិត បង្កើត YouTube ដូច បច្ចុប្បន្ន នេះ គឺ ដោយ សារ រឿង ពីរ ទី មួយ ដោយ សារ Karim មិន អាច ស្វែង រក វីដេអូ ខុស បច្ចេកទេស របស់ តារា ល្បី មួយ រូប បាន និង ទីពីរ ពេល Hurley និង Chen មិន អាច ចែក រំលែក វីដេអូ ថ្ងៃ ជប់ លៀង បាន ដោយ សារ ការ កម្រិត ទំហំ ឯកសារ របស់ អ៊ីមែល។
៣. YouTube បាន បង្ក បញ្ហា ដល់ Utube

ឈ្មោះ វិបសាយ youtube.com បាន ចុះ បញ្ជី នៅ ថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០០៥។ យ៉ាងណា ក្ដី ឈ្មោះ នេះ បាន បង្ក ជា បញ្ហា ក្រពុល មុខ មួយ ដល់ ក្រុមហ៊ុន Universal Tube & Rollform Equipment ដែល មាន ឈ្មោះ វិបសាយ utube.com។ ដោយ សារ តែ មាន មនុស្ស ប្រកប ឈ្មោះ វិបសាយ YouTube ខុស ហេតុ នេះ ក៏ ជ្រុល ទៅ ចូល វិបសាយ utube.com វិញ ធ្វើ ឲ្យ ចរាចរ អ៊ីនធឺណិត របស់ វិបសាយ នេះ កក ស្ទះ ជា ខ្លាំង។ ក្រុមហ៊ុន ដែល មាន វិបសាយ utube.com ក៏ បាន ប្ដឹង ទៅ YouTube ដោយ ថា ការ កក ស្ទះ របស់ ខ្លួន បណ្ដាល មក ពី YouTube ប៉ុន្តែ ការ ប្ដឹង នេះ ត្រូវ បាន ច្រាន ចោល។
៤. វីដេអូ ដំបូង លើ YouTube

វីដេអូ ដំបូង លើ YouTube ថត ដោយ បុរស ឈ្មោះ Yakov Lapitsky នៅ សួន San Diego ដែល ក្នុង វីដេអូ បង្ហាញ ពី សហ ស្ថានិក YouTube លោក Jawed Karim កំពុង ឈរ នៅ មុខ សត្វ ដំរី។ ចាប់ តាំង ពី ថ្ងៃ ទី ២៣ មេសា ឆ្នាំ ២០០៥ មក ទល់ ពេល នេះ វីដេអូ មាន ចំនួន ទស្សនា ៣៦ លាន ដង។
៥. ស្ថិតិ ដ៏ អស្ចារ្យ
គិត ត្រឹម ឆ្នាំ ២០១៧ នេះ អ្នក ប្រើ YouTube មាន សរុប ១,៣ ពាន់ លាន នាក់ ហើយ មាន អ្នក ចូល មើល ៣០ លាន នាក់ ក្នុង មួយ ថ្ងៃ និង រៀងរាល់ ខែ មាន វីដេអូ រយៈ ៣,២៥ ពាន់ លាន ម៉ោង (ប្រហែល ៣៧១ ០០០ ឆ្នាំ) ត្រូវ បាន ទស្សនា៕

ប្រភព៖ Mashable   ប្រែ សម្រួល៖ សុខហេង

0 comments:

Post a Comment