Monday, February 13, 2017

Apple ជះ​លុយ​​ ៤,៣ ពាន់​លាន​ដុល្លារ​ទៅ​ Samsung សម្រាប់​ផលិត​អេក្រង់​ OLED

ក្រុមហ៊ុន​ Samsung Display ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ Samsung បាន​សម្រេច​​ការ​ព្រមព្រៀង​មួយ​ជា​មួយ​ Apple លើ​ការ​ផ្គត់ផ្គង់​អេក្រង់​ OLED ចំនួន​ ៦០ លាន​ផ្ទាំង​ដែល​មាន​តម្លៃ​​ប្រមាណ​ ៤,៣ ពាន់​លាន​ដុល្លារ​​សម្រាប់​ iPhone ជំនាន់​បន្ទាប់។

នេះ​ជា​ការ​​ព្រមព្រៀង​លើក​ទី​ពីរ​រវាង​ដៃ​គូ​ទាំង​សង​ខាង​ ដោយ​ពី​មុន​មក​​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​សម្រុះសម្រួល​មួយ​​ដែល​ Samsung Display នឹង​ផ្គត់ផ្គង់​អេក្រង់​ OLED ចំនួន​ ១០០ លាន​ផ្ទាំង​សម្រាប់​ iPhone ជំនាន់​ក្រោយ៕ ​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment