Tuesday, February 14, 2017

លេង​សើច​ជ្រុល​ធ្វើ​ឲ្យ​តារា​​ YouTube ​​មួយ​បាត់​ប្រភព​ចំណូល​​វាល់​លាន

​​ក្រុមហ៊ុន​ Disney បាន​សម្រេច​កាត់​ផ្ដាច់​ការ​សហការ​ជា​មួយ​នឹង​ PewDiePie ដែល​ជា​​តារា​ YouTube ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ​ទៅ។​​

ការ​សម្រេច​ចិត្ត​នេះ​ដោយ​សារ​តែ ​PewDiePie ​​បាន​​បង្ហោះ​វីដេអូ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ដែល​​បង្ហាញ​ពី​ការ​​​ប្រឆាំង​នឹង​ពួក​យូដា (Jews)។ PewDiePie ដែល​មាន​ឈ្មោះ​ពិត​​ Felix Kjellberg បាន​ទទួល​ស្គាល់​ថា​វីដេអូ​របស់​ខ្លួន​ហាក់​ជា​ការ​ប្រមាថ​មួយ​​មែន​ ប៉ុន្តែ​​បាន​និយាយ​ថា​ខ្លួន​​មិន​បាន​គាំទ្រ​អំពើ​ស្អប់​ខ្ពើម​​ក្នុង​ លក្ខខណ្ឌ​ណា​មួយ​ឡើយ។
បញ្ជាក់​ថា​តារា​ YouTube សញ្ជាតិ​ស៊ុយអែត​រូប​នេះ​អាច​រក​ចំណូល​បាន​ ១៥ លាន​ដុល្លារ​ពី​ YouTube នៅ​ឆ្នាំ​ ២០១៦។ គាត់​បាន​សហការ​ជា​មួយ​ Disney តាម​រយៈ​ Maker Studios ដែល​ជា​ក្រុមហ៊ុន​មួយ​​មាន​ខ្សែ​បណ្ដាញ​ជាមួយ​តារា​ YouTube ដោយ​អាច​ជួយ​ស្រូប​ទាញ​ចំនួន​អ្នក​ទស្សនា​វីដេអូ​លើ YouTube បាន​រាប់​ពាន់​លាន​ជា​រៀង​រាល់​ខែ​ ហើយ​អាច​បង្កើត​ចំណូល​រាប់​លាន​ដុល្លារ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។
​កាល​ពី​ឆ្នាំ​មុន​ PewDiePie ក៏​ត្រូវ​បាន​ Twitter ផ្អាក​គណនី​បណ្ដោះ​អាសន្ន​​បន្ទាប់​ពី​បាន​លេង​សើច​ជា​មួយ​នឹង​​ក្រុម​រដ្ឋ​ អិស្លាម៕​


ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment