Tuesday, February 14, 2017

Insta360 ពេល​នេះ​កំពុង​តែ​ពេញ​និយម​ខ្លាំង ព្រោះ​វា​អាច​ថត​វីដេអូ​បាន​ដល់​ទៅ ៣៦០ ដឺក្រេ​ម៉ាអេម។ នេះ​បាន​ន័យ​ថា ទោះ​ចង់​ពួន​នៅ​ជ្រុង​ណា​មួយ​ក៏​ថត​ជាប់​ដែរ។
ដើម្បី​ប្រើ​ Insta 360 អ្នក​ត្រូវ​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ Insta360 Nano លើ iPhone ។ ពេល​អ្នក​ភ្ជាប់​វា​ទៅ​នឹង iPhone តាម​រន្ធ USB នោះ​ត្រូវ​បញ្ច្រាស​ទូរសព្ទ។
អ្នក​អាច​ប្រើ​ឧបករណ៍​ឆ្លាត​វៃ​នេះ ​ថត​ជា​វីដេអូ​ឬ​ជា​រូបភាព​លក្ខណៈ ៣៦០ ដឺក្រេ​បាន​យ៉ាង​ឡូយ ហើយ​​បង្ហោះ​លើ​ហ្វេសប៊ុក​​បាន។ វា​មាន​ទំហំ​តូច អាច​ដាក់​ក្នុង​ហោប៉ៅ​​ទៅ​ណា​មក​ណា​បាន ងាយ​ស្រួល​មែនទែន។
Insta360 អាច​ប្រើ​បាន​តែ​លើ iPhone ចាប់​ពី​ស៊េរី 6 ឡើង​ទៅ​ប៉ុណ្ណោះ។
លក្ខណៈ​ពិសេស​ទូទៅ៖
  • ទំហំ Lens ៖ F2.0
  • កម្រិត Resolution ៖ 3040 x 1520pixels
  • វិមាត្រ៖ បណ្ដោយ ១១០ ម.ម110mm × ទទឹង ៣៣ម.ម × កម្រាស់ ២១ម.ម
  • ទំហំ​ថ្ម៖ 800mAh
  • តម្រូវការ Adapter៖ 5V / 1A
  • តម្លៃ​៖ ប្រហែល ២៣០ ដុល្លារ។
មើលវីដេអូ​សិន បាន​ដឹង​អេម​ប៉ុណ្ណា៖


0 comments:

Post a Comment