Tuesday, February 14, 2017

ដំណោះ​ស្រាយ​កម្ចាត់​មុន​ក្នុង​ថ្ងៃ​សេចក្ដី​ស្រលាញ់

ដើម្បី​អបអរ​ថ្ងៃ Valentine's Day ផនស៍ (Pond's) ផលិត​ផល​ថែរក្សា​ស្បែក​មុខ បាន​បង្ហាញ​ផលិត​ផល​ថ្មី ថ្ងៃ​ទី​១៣-១៤ កុម្ភៈ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​កើត​មុន​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធ​ភាព។
ផលិតផល​ថ្មី​នេះ​មាន​ឈ្មោះ​ថា ផនស៍ អាកនេក្លៀរ​ (Pond’s Acne Clear) ដែល​បញ្ចូល Lock+Clear ជា​បច្ចេកវិទ្យា​ថ្មី និង​ដំបូង​គេ​បង្អស់​ជាមួយ​សារធាតុ Active Thymo-T Essence ចូល​ជ្រៅ​ក្នុង​កោសិកា​ស្បែក​ដើម្បី​ទប់​ស្កាត់​បាក់តេរី និង​កម្ចាត់​មុន​តាំង​ពី​ឫស​គល់។

អ្នក​នាង លឹម ពៅ​វណ្ណរី ប្រធាន​ម៉ាក​ផលិតផល Pond's នៃ​ក្រុមហ៊ុន​យូនីលីវើ​ក្នុង​ទីផ្សារ​កម្ពុជា ថ្លែង​ថា៖ "មុន បង្ក​ជា​បញ្ហា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​នារី​ទាំង​ឡាយ​នៅ​កម្ពុជា រាប់​បញ្ចូល​ទាំង​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ។ យើង​នាំ​យក​ផលិតផល Pond’s Acne Clear ដើម្បី​ដោះ​ស្រាយ​បញ្ហា​មុន​យ៉ាង​មាន​ប្រសិទ្ធភាព"។
រយៈ​ពេល​ពីរ​ថ្ងៃ ក្រុម​ការងារ Pond's ផ្ដល់​ការ​ពិនិត្យ​ស្បែក​មុខ និង​គន្លឹះ​ផ្សេងៗ​ក្នុង​ការ​ថែរក្សា​ស្បែក​មុខ​ឲ្យ​ភ្លឺ​ស្រស់​ស្អាត គ្មាន​មុន និង​ឲ្យ​ផលិតផល​ប្រើ​សាក​ល្បង​ដោយ​ឥត​គិត​ថ្លៃ​ដល់​សាធារណជន​នៅ​ AEON ផង​ដែរ។
លោក យិន វុទ្ធី វេជ្ជបណ្ឌិត​ឯកទេស​ស្បែក និង​កែ​សម្ផស្ស​ដោយ​ឥត​វះកាត់ បាន​ចែក​រំលែក​ពី​ចំណេះ​ដឹង​ខ្លះ​ៗ​ពី​បញ្ហា​នាំ​ឲ្យ​កើត​មុន ដោយ​ថា៖ "ក្នុង​ពិភព​លោក​យើង មាន​ការ​វិវត្ត​ឥត​ឈប់​ឈរ​ដែល​បណ្ដាល​ឲ្យ​ស្បែក​យើង​កាន់​តែ​មាន​បញ្ហា​ថែម​ ទៀត។ របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ កាល​វិភាគ​ការងារ​មមាញឹក របប​អាហារ​មិន​ទៀង​ទាត់ ស្ត្រេស និង​ផ្សែង​ពុល​ផ្សេងៗ​សុទ្ធ​តែ​រួម​ចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​កើត​មុន"។
អ្នក​ចូលរួម​កម្មវិធី​ទិវា​នៃ​ក្ដី​ស្រលាញ់​ជាមួយ Pond's ក៏​មាន​ឱកាស​រីករាយ​ជាមួយ​សកម្មភាព​ផ្សេងៗ​ ទាក់​ទង​នឹង​ខ្សែ​ភាព​យន្ត​ភាគ​ខ្លី «មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច» ហើយ​មាន​ឱកាស​ជួប​តារា​សម្ដែង​ក្នុង​រឿង​នេះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ។ អ្នក​ចូលរួម​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ក៏​បាន​រីករាយ​ការ​ប្រគំ​តន្ត្រី​ដោយ​កញ្ញា រុន ស៊ីរ៉ា និង​ក្រុម​ចម្រៀង The Ocean ទៀត​ផង៕

0 comments:

Post a Comment