Friday, February 17, 2017

ដឹង​អត់​ថា​រូប​​ Notification លើ​ Facebook ​​​ខុស​គ្នា​ទៅ​តាម​ទ្វីប?

មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​រូប​ Icon Notification លើ​ Facebook ដែល​​ចុច​ចូល​រាល់​ថ្ងៃ​នេះ​មាន​​រូបរាង​ខុស​ប្លែក​គ្នា​ទៅ​តាម​ទ្វីប​នីមួយ​ៗ​របស់​អ្នក​ប្រើ​ប្រាស់។ ​

តាម​ពិត​ទៅ​ Facebook បាន​លួច​អាប់ដេត​ចំណុច​នេះ​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ ដោយ​កាល​មិន​ទាន់​មាន​ការ​អាប់ដេត​នេះ​ Notification បង្ហាញ​តែ​រូប​ទ្វីប​អាមេរិក​តែ​ប៉ុណ្ណោះ។ ក្រោយ​មក​ Facebook ក៏​បាន​ធ្វើ​ឲ្យ​រូប​នេះ​ខុស​ប្លែក​គ្នា​ទៅ​តាម​ទ្វីប​របស់​អ្នក​ប្រើ​ប្រាស់​ដូច​ជា​ទ្វីប​អាស៊ី​, អាហ្វ្រិក​ និង ទ្វីប​អឺរ៉ុប​ជា​ដើម។
មើល​រូបភាព​ខាង​ក្រោម​អ្នក​នឹង​ដឹង​ថា​រូប​ Notification ពិត​ជា​ខុស​គ្នា​ដោយ​រូប​​មួយ​ជា​​ទីតាំង​នៅ​ទ្វីប​អាមេរិក និង មួយ​ទៀត​ជា​ទីតាំង​នៅ​ទ្វីប​អាស៊ី៖​​
 ខាងក្រោមជារូប Notification នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​ដែល​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជាមើលឃើញ៖
 ប្រភព៖ Techinasia   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment