Wednesday, March 1, 2017

លេង​មែនទែន! Apple ជួល​បុគ្គលិក ១ពាន់​នាក់ ផលិត​បច្ចេកវិទ្យា AR សម្រាប់ iPhone 8

Apple កំពុង យក ចិត្ត ទុក ដាក់ ខ្លាំង មែន ទែន លើ ការ ផលិត iPhone 8 ដោយ ពេល នេះ បាន ប្រើ បុគ្គលិក ដល់ ទៅ ប្រមាណ ១ ០០០ នាក់ ផលិត បច្ចេកវិទ្យា AR លើ iPhone ជំនាន់ ក្រោយ ។

តាម ការ បញ្ជាក់ ពី Business Insider មក ទល់ ពេល នេះ Apple បាន ជួល វិស្វករ ជំនាញ នៅ អ៊ីស្រាអែល ប្រមាណ ១ ០០០ នាក់ ដើម្បី ស្រាវជ្រាវ និង ផលិត បច្ចេកវិទ្យា Augmented Reality (AR) បំពាក់ លើ iPhone ជំនាន់ ក្រោយ។
ប្រភព ដដែល បាន អះអាង ថា Apple ទំនង ចាប់ អារម្មណ៍ ខ្លាំង លើ បច្ចេកវិទ្យា AR ជាជាង VR (Virtual Reality) ដោយ សារ AR គ្រាន់ តែ បន្ថែម ព័ត៌មាន និង Animation ផ្សេង ៗ ថែម ពី លើ ពិភព ពិត នៅ ខាង ក្រៅ ធ្វើ ឲ្យ មនុស្ស កាន់ តែ ចាប់ អារម្មណ៍ និង រីករាយ ប្រើប្រាស់ ខុស ពី VR ដែល ត្រូវ ការ វ៉ែនពាក់ ក្បាល ដើម្បី ឲ្យ អ្នក ប្រើប្រាស់ មើល ឃើញ ពិភព សិប្បនិមិត្ត មួយ ផ្សេង ទៀត។
AR នេះ ស្រដៀង គ្នា ទៅ នឹង បច្ចេកវិទ្យា លើ ហ្គេមល្បី Pokemon Go និង កម្មវិធី ទូរសព្ទ Osja AR ដែរ គ្រាន់ តែ AR លើ iPhone ស៊េរី ថ្មី អាច ទំនើប និង មាន មាន លក្ខណៈ ប្លែក ជាង។
បើ​តាម ចចាមអារ៉ាម​កន្លង​មក Apple នឹង​ចេញ iPhone ដល់​ទៅ​បី​ម៉ូដែល​ឆ្នាំ​នេះ​ដើម្បី​ប្រារព្ធ​ខួប ១០ឆ្នាំ។ iPhone បី​ម៉ូដែល​នោះ​មាន iPhone (7) ប្រភេទ "S” បំពាក់​អេក្រង់ LCD និង iPhone 8 ផលិត​ជា​ពិសេស​និង​មាន​រាង​ប្លែក​ពី​ស៊េរី​មុនៗ ហើយ​អេក្រង់ Samsung អ្នក​ផ្គត់ផ្គង់។ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា តើ បច្ចេកវិទ្យា AR នឹង​បំពាក់​លើ iPhone ទាំង​បី​ម៉ូដែល​​​ឬ​យ៉ាងណា​ឡើយ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាន់និត

0 comments:

Post a Comment