Friday, March 31, 2017

ជំនួយការ​ពិសេស​ Bixby នៅ​លើ​ Galaxy S8 ស្ដាប់​យល់​តែ 2 ភាសា​ប៉ុណ្ណោះ​នា​ពេល​នេះ!

តាម​​របាយការណ៍​ពី​គេហទំព័រ​ក្រៅ​ស្រុក​មួយ​បាន​បញ្ជាក់​ថា​ មុខងារ​ជំនួយ​ការ​សម្លេង Bixby ដែល​បង្ហាញ​ខ្លួន​នៅ​លើ Galaxy S8 និង​ត្រៀម​ប្រជែង​នឹង Siri របស់​ Apple នា​ពេល​បច្ចុប្បន្ន​គឺ​អាច​គាំទ្រ​ការ​ស្ដាប់​បាន​ត្រឹម ២ ភាសា​ប៉ុណ្ណោះ​រួម​មាន​ភាសា​ អង់គ្លេស និង​កូរ៉េ​ ដោយ​ភាសា​ដទៃ​ទៀត នឹង​មាន​ដាក់​បញ្ចូល​នា​ពេល​ខាង​មុខ​ដែរ​​ គ្រាន់​​តែ​ពុំ​ទាន់​អាច​បង្ហាញ​ពេលវេលា​ជាក់​លាក់​។


បន្ថែម​ពី​នោះ​ជំនួយ​ការ​ពិសេស Bixby ក៏​មិន​ទាន់​អាច​គាំទ្រ​កម្មវិធី​ច្រើន​នោះ​ដែរ​ ​ដោយ​វា​អាច​គាំទ្រ​ត្រឹមតែ​កម្ម​វិធី Call, Camera, Gallery, Settings និង Message ផ្ទុយ​ទៅ​វិញ​ការ​គាំទ្រ​ជាមួយ​កម្មវិធី​ដទៃ​ទៀត​ នឹង​មាន Update នៅ​ជំនាន់​បន្ទាប់​។
ប្រភព៖ gsmarena

ប្រែសម្រួល៖ កៅ រក្សា

0 comments:

Post a Comment