Tuesday, April 4, 2017

មេរៀន​ទី​មួយ៖ ចំណុច​គួរ​ដឹង​មុន​តម្លើង Windows ដោយ​ខ្លួន​ឯង មិន​បាច់​ទៅ​រក​ជាង

តម្លើង Windows ថ្មី ឬ "ឈូស Windows" ជាពាក្យមួយ ឃ្លា ពេញ និយម ដែល អ្នក ទាំង អស់ គ្នា តែង លឺ ពេល យក កុំព្យូទ័រ ខូច ឬ គាំង ដែល មិន អាច ធ្វើ ការងារ អី បាន ទៅ ឲ្យ ជាង តម្លើង ថ្មី ឲ្យ។ មាន ធ្លាប់ គិត ទេ បើ យើង ចេះ ពី របៀប តម្លើង Windows ឬ កម្មវិធី ទាំង នោះ ដោយ ខ្លួន ឯង មិន បាច់ ទៅ រក ជាង មិន ដឹង ល្អ យ៉ាង ណា? ខាង ក្រោម នេះ ជា ចំណុច ដែល អ្នក ទាំង អស់ គ្នា គួរ ដឹង ជៀស វាង មាន បញ្ហា ពេល កំពុង តម្លើង។

@រក មូល ហេតុ មុន សម្រេច ចិត្ត តម្លើង Windows ថ្មី
តម្លើងWindows ថ្មី មិន ពិបាក ពេក ទេ តែ ពិបាក ត្រង់ ថា អ្នក ទាំង អស់ គ្នា ជួប បញ្ហា អ្វី ឲ្យ ប្រាកដ ទើប សម្រេច ចិត្ត តម្លើង ថ្មី(យឺត ខ្លាំង គាំងៗ មេរោគ ចូល ច្រើន កម្មវិធី រញ៉េរញ៉ៃ លោត លើ អេក្រង់ ព្រោង ព្រាត មិន ពេញ ចិត្ត នឹង Windows កំពុង ប្រើ ឬ ចង់ សាក ល្បង Windows ជំនាន់ ចុង ក្រោយ?) ព្រោះ ថា ជា ធម្មតា ការ តម្លើង Windows ថ្មី ធ្វើ ឲ្យ ប៉ះពាល់ Hard Disk(ករណី តម្លើង ញឹក ញាប់ ពេក) តែ យ៉ាង ណា បើ មាន ចំណុច ដូច រៀប រាប់ ទាំង នេះ ហើយ គួរ តម្លើង Windows ថ្មី ទៅ។

@តើ គូរ យក ឯកសារ ទៅ ទុក នៅ ឯណា?
ជា ធម្មតា ពេល ចង់ តម្លើង Windows ថ្មី អ្នក ទាំង អស់ គ្នា តែង បារម្ភ ថា ឯកសារ ដែល នៅ ក្នុង កុំព្យូទ័រ តាម Drive នីមួយៗ បាត់ អស់ ដែរ ទេ? ចំពោះ Drive ដែល ផ្ទុក ឯកសារ ផ្ទាល់ ខ្លួន ភាគច្រើន នៅ Drive D, E, F, G តាម តែ អ្នក តម្លើង មុនៗ គេ កំណត់ ប៉ុន្តែ ចំពោះ Drive C ជា Drive System កន្លែង ផ្ទុក Windows ឬ ឯកសារ បណ្ដោះអាសន្ន ពោល គឺ Drive ដែលលុប ចេញមុន គេគឺ Drive C នេះ ហើយ។ ដូច នេះ អ្នក ទាំង អស់ គ្នា ត្រូវ ប្រាកដ ថា ឯកសារ ផ្ទាល់ ខ្លួន បាន Back Up ទុក ជាមួយ External Hard Drive ឬ Cloud រួច រាល់ ហើយ ជៀសវាង នៅ ពេល តម្លើង ថ្មី គេ ទាមទារ ឲ្យ លុប Drive ចោល ប្រយត្ន័ ច្រលំ ដៃ លុប Drive ផ្សេង បណ្ដាល ឲ្យ បាត់ ឯកសារ ផ្ទាល់ ខ្លួន។

@តើ គួរ តម្លើង ជំនាន់ ណា សាក សម Windows 10,8 pro, 8.1, 7 ឬ XP?
បច្ចុប្បន្ន Windows 10 ជា ជំនាន់ ចុង ក្រោយ របស់ ក្រុមហ៊ុន Microsoft ដែល ផលិត ប្រព័ន្ធ ប្រតិបត្តិការ កុំព្យូទ័រ ធំជាង គេ លើ លោក។ ចំពោះ Interface ការ បន្ថែម មុខងារ ថ្មី និង បច្ចេកវិទ្យា ថ្មី លើ Windows 10 គួរ ឲ្យ ចាប់ អារម្មណ៍ ចង់ សាក ល្បង ប្រើ ដែរ ប៉ុន្តែ អ្នក ត្រូវ មើល លើ សមត្ថភាព កុំព្យូទ័រ (Specs) របស់ ខ្លួន ដែរ(ចុចRun (from the Start menu)-> msinfo32) តើ អាច តម្លើង ទៅ Windows 10 រួច ដែរ ទេ? ចុច ទីនេះ បើ រួច តើ អ្នក សុាំ និង របៀប ប្រើ ដែរ ទេ?

@តើ ត្រូវ ចេះ អ្វី ខ្លះ មុន នឹង តម្លើង?
និយាយ រឿង តម្លើង Windows ថ្មី ចំណេះ ដឹង មូលដ្ឋាន ដែល អ្នក ត្រូវ តែ ចេះ គឺ ការ Search Keyword រក Keygen ឬ Activation Key លើ Google ព្រោះ Windows ភាគច្រើន ដែល ដោនឡូត មក ទាម ទារ ការ ដាក់ បញ្ចូល License ពី ក្រុមហ៊ុន Microsoft។ ដូច នេះ ជំហាន ដំបូង ត្រូវ ចេះ ដោនឡូត Windows ដោយ ខ្លួន ឯង ចុច នៅ ទីនេះ ឬ ស្វែង រក លើ Google ចុច ពាក្យ Index of Windows(10,8 pro, 8.1, 7 ឬ XP) ហើយ ដោនឡូត យក តែ ម្ដង ទៅ (ជា File ISO)។

របៀប boot windows ដាក់ USB flash-drive ដើម្បី តម្លើង Windows ក្រុម ការងារ នឹង បង្ហាញ ជូន ពេល ក្រោយ។ កុំ ភ្លេច តាម ដាន ទាំង អស់ គ្នា !

អត្ថបទ៖ រក្សា

0 comments:

Post a Comment