Tuesday, April 4, 2017

Alcatel​ ​នឹង​ចេញ​ស្មាតហ្វូន​កាមេរ៉ា​ ​៤​ ​CPU​ ​១០

Alcatel​ នឹង​បញ្ចេញ​ស្មាតហ្វូន​ម៉ូដែល​ ​Flash 3​ ​ដែល​មាន​កាមេរ៉ា​ដល់​ទៅ​ ​៤​ ​គ្រាប់​ ​និង​ ​CPU​ ​ចំនួន​ ​១០។
​Flash 3 នាំ​មក​កាមេរ៉ា​មុខ​ភ្លោះ​ ​៨MP​ ​និង​ ​៥MP​ ​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១៣MP​ ​(មួយ​ថត​ធម្មតា​ ​និង​មួយ​សម្រាប់​ ​Monochrome)​ ​ថត​វីដេអូ​កម្រិត​ ​4K​ ​ហើយ​កាមេរ៉ា​ទាំង​ ​៤​ ​នេះ​មាន​ ​f/2.0​ ​ដែល​ផលិត​រូប​ប្រភេទ​ច្បាស់​មុខ​ព្រិល​ក្រោយ​បាន​យ៉ាង​ស្រស់​ស្អាត​មិន​ចាញ់​កាមេរ៉ា​អាជីព។
អេក្រង់​ ​៥,៥​ ​អ៊ីញ​ ​ប្រភេទ​ ​FullHD IPS​ ​ដំណើរការ​បន្ទះ​ឈីប​ ​Mediatek Helio X20​ ​និង​ ​Cortex-A72​ ​deca-core​ ​(១០ core)​ ​RAM​ ​៣GB​ ​ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB​ ​រួម​កម្លាំង​ថ្ម​ ​៣ ១០០mAh។ អាច​ប្រើ​ស៊ីម​ពីរ​ ​រន្ធ​បញ្ជូន​ទិន្នន័យ​ ​USB-C​ ​បច្ចេកវិទ្យា​ ​4G​ ​មាន​ ​Bluetooth 4.1៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment