Saturday, May 20, 2017

របៀប​ការពារ​ខ្លួន​ គេចចេញ​ពី​ការ​ឆ្លង​មេរោគវាយ​ប្រហារ​ កំពុង​អុកឡុក​ពេញ​​ពិភពលោក

ការ​ប្រើប្រាស់​ប្រតិបត្តិការ​កុំព្យូទ័រ​ជំនាន់​ចុង​ក្រោយ ឬ ​Update ប្រព័ន្ធ​ប្រតិបត្តិការ​ឲ្យ​បាន​ទៀង​ទាត់​ជាវិធី​ល្អ​មួយ​ក្នុង​ការ​ការពារ​ខ្លួន​ពីការ Hack។


លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​ជា​សាស្រ្តចារ្យ​ផ្នែកព័ត៌មានវិទ្យាបាន​ឲ្យ​ដឹង​​ថា កាល​ដែល​ថ្មីៗ​នេះ​មាន​មេរោគ​ដ៏​សាហាវ​មួយ​បាន​វាយ​លុយ​លើ​​​ប្រព័ន្ធ​កុំព្យូទ័រ​ពាស​ពេញ​ពិភពលោក​ ដោយសារអ្នក​ប្រើប្រាស់​​មួយ​ចំនួន​មិន​បាន​គិត​ពង្រឹង​ផ្នែក​សុវត្ថិភាពប្រព័ន្ធ​កុំព្យូទ័រ​ ដែល​នាំ​ឲ្យ​​​ក្រុម Hacker អាច​កំណត់​គោលដៅ​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ងាយស្រួល។
មេរោគ​ចាប់​ជំរិត​មួយ​ប្រភេទ​ឈ្មោះ Wannacry ដែល​កំពុង​រាល​ដាល​ជាង ១០០ ប្រទេស​លើ​ពិភពលោក បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ចំណុច​ខ្សោយ​ដែល​មាន​នៅ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ដោយ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​លើ​សារ​អ្វី​ឡ់ើយ ប្រសិន​បើពួកគេ(Hacker) អាច​ចូល​ទៅ​បាន​រយៈ​ចំណុច​ខ្សោយ​ នោះ​ពួក​គេមាន​លទ្ធភាព​វាយ​ប្រហារ​បាន​ភ្លាម​ៗ​លើ​បណ្ដាញ Network របស់​ស្ថាប័ន​នោះ​តែ​ម្ដង។ ដូច្នេះ ការ​ការ​ប្រើប្រាស់​ប្រតិបត្តិការ​កុំព្យូទ័រ​ជំនាន់​ចុង​ក្រោយ ឬ ​Update ប្រព័ន្ធ​ប្រតិបត្តិការ​នោះ​ឲ្យ​បាន​ទៀង​ទាត់​ត្រឹម​ត្រូវ​ជាវិធី​ល្អ​បំផុត។
ក្រៅ​ពី​ការ​ការ​ពារ​ខ្លួន​ពី​មេរោគ​ដែល​ឆ្លង​ដោយ​មិន​ដឹង​ខ្លួន​ សាស្រ្តចារ្យ​បាន​បន្ថែម​​ថា ​បើ​និយាយ​ពី​ការ​ការពារ​ខ្លួន ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ត្រូវ​Update ប្រព័ន្ធ​ប្រតិបត្តិការ​នោះ​ឲ្យ​បាន​ទៀង​ទាត់​ត្រឹម​ត្រូវ​ ហើយ​ត្រូវ Back Up ឯកសារសំខាន់ៗ​ទុក​ និង​ត្រូវ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ថ្មីៗ (Up-to date) មាន License ថែម​ទាំង​មាន​សមត្ថភាព​​អាច​ចាប់​មេរោគ​ថ្មីៗ​បាន។

0 comments:

Post a Comment