ក្រុម Hacker បានបង្កើត Extension ក្លែងក្លាយរបស់ Google Chrome ដើម្បីលួចយកលេខសម្ងាត់នៃគណនី Facebook, Gmail និង Yahoo Mail ប្រមាណជាង ៦៦០០០ គណនីនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
ការស៊ើបអង្កេតជំហានដំបូងបានរកឃើញថា កុំព្យូទ័ររបស់បុគ្គលិកស្ថាប័ននានាត្រូវបានលួចដោយ Hacker ដែលបានបង្កើតជាមេរោគមួយបន្លំខ្លួនជា Internet Download Manager extension នៅលើ Google Chrome ។
ក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធឺណិត VCCorp ដែលមានទីតាំងនៅវៀតណាម បានប៉ាន់ស្មានថា គណនី Facebook ប្រហែល ៥៥០០០គណនី, Gmail ប្រហែល ៦០០០គណនី និង Yahoo Mail ៥០០០គណនីត្រូវបានលួច។ ក្នុងនោះ មានគណនីរបស់បុគ្គលិកធនាគារធំៗនៅវៀតណាម ដូចជា Vietcombank, VeitinBank, BIDV និង OCB ជាដើម។
ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសនេះត្រូវបាន Hack ដោយមេរោគ WannaCry ដែលបានវាយប្រហារនៅពាសពេញពិភពលោក កាលពីជាង ១ខែមុន៕
ចុចអាន៖
ប្រភព ៖ KleyKley
0 comments:
Post a Comment