Saturday, June 17, 2017

កាន់​តែ​ស្រួល​ហើយ Google Drive​ ​អាប់ដេតថ្មី អាច​​ ​Back Up​ ​ទិន្នន័យ​ម្ដង​ទាំង​អស់​ពី​កុំព្យូទ័រ

ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ​ ​Google Drive​ ​បាន​បន្ថែម​សមត្ថភាព​ថ្មី​ ​ដែល​អាច​ធ្វើ​ការ​ ​Back Up​ ​និង​ ​Sync​ ​ទិន្នន័យ​ម្ដង​ទាំង​អស់​ពី​កុំព្យូទ័រ​ ​PC​ ​ឬ​ ​Mac។

មុខងារ​ថ្មី​ខាង​លើ​នេះ​ ​​នឹង​ផ្ដើម​ចាប់​ពី​ថ្ងៃ​ ​២៨​ ​មិថុនា​ ​២០១៧​ ​នេះ​តទៅ​ ​ហើយ​អ្នក​ប្រើប្រាស់​អាច​ទទួល​ការ​អាប់ដេត​ដោយ​ស្វ័យប្រវត្តិ​។ បច្ចេកវិទ្យា​ថ្មី​នេះ​ ​នឹង​បញ្ចូល​គ្នា​ជា​មួយ​កន្លែង​រក្សា​ទិន្នន័យ​រូបថត​ ​(Google Photo)​ ​នៃ​គណនី​ ​Drive​ ​នីមួយ​ៗ។
Google Drive​ ​ជំនាន់​ថ្មី​នេះ​ ​អាច​ធ្វើ​ការ​ ​Back Up​ ​ទិន្នន័យ​ទាំង​អស់​ពី​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​ ​ឬ​ ​អ្នក​ប្រើប្រាស់​អាច​កំណត់​ឲ្យ​ធ្វើ​ការ​ ​Back Up​ ​តែ​ទិន្នន័យ​មួយ​ចំនួន​ ​ខណៈ​ ​Drive​ ​ដែល​ ​Google​ ​អនុញ្ញាត​ឲ្យ​ប្រើ​ឥត​គិត​ថ្លៃ​ ​គឺ​មាន​ទំហំ​តែ​ ​១៥GB៕
ចុចអានបន្ត៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment