Thursday, June 1, 2017

ប្រវត្តិនិងជំនាន់របស់កុំព្យូទ័រ (History of Computer)

ប្រវត្តិកុំព្យូទ័រ កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព៏តមានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានលស្ថិតនៅសម្រាប់មនុស្សជាយូរណស់មកហើយ។ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការបម្រើបម្រាស់បានតិច ក៏ប៉ុន្តែនារពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។វាជាអ្នកផ្តល់ព៍តមានកាន់តែរហ័សនិងទំនើបេជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យេវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះ អ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីរបៀបដោះស្រាយគណិត ព្រោះតែកុំព្យូរទ័រមានភាពរហ័សលឿនទំនើបអាចដោះស្រាយបញ្ហាគណិតរាប់លានបានក្នុងមួយវិនាទី។ កុំព្យូទ៧រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រ ដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់។

ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រជាលើកដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សត៏ទី២០(១៩៤០ -១៩៤៥) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលនៅក្នុងបន្ទប់មួយដ៏ធំ វាប្រើប្រាស់ថាមពលច្រើនណាស់។ ពាក្យកុំព្យូទ័រជាពាក្យចាស់ណាស់មកហើយដែលបានផ្លាស់ប្តូរអត្ថន័យវាជាច្រើនសម័យកាលមកហើយនៅសតវត្សរ៏ចុងក្រោយនេះ។ កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage ( 26 December 1791 – 18 October 1871 was born in Walworth ។
ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំង នៅពាក់កណ្តាលសតវត្សរ៏ទី១៧ដែលមានអត្ថន័យថា “someone who computer” វចនានុក្រមអាមេរិក Heritage (១៩៨០) បានដាក់ឈ្មោះអោយកុំព្យូទ័រដំបូងថា “a person who computes” កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនិងសកម្មភាពមនុស្សរហូតដល់ពាក់កណ្តាលសតវត្សរ៏ទី២០ ពេលដែលវាអភិវឌ្ឍន៏ជាឧបករណ៏អេឡិចត្រូនិចសម្រាប់កម្មវិធីដែលអាចរក្សា ទទួល និងដំណើរការទិន្ន័យ ដូចជាវចនានុក្រមេបស់វេបម៉ាស្ទើរ (១៩៨០) បានអោយអត្ថន័យវា។ បច្ចុប្បន្នពិភពកុំព្យូទ័រយោងតាមឧបករណ៏របស់កុំព្យូទ័រ ។

ក្រោយសង្រ្គាមលោកលើកទី ២ ក្នុងអំឡុងឆ្នាំ 1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា 5​ ដំណាក់កាលដូចខាងក្រោម៖
  1. ជំនាន់ទី 1 (1945-1955) អំពូលចង្កៀងអគ្គីសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest ។ វាមានប្រហែលជាង 18000 អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ ២ % នៃកុំព្យូទ័របច្ចុប្បន្ន។
  2. ជំនាន់ទី 2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។
  3. ជំនាន់ទី 3 (1965-1975) បច្ចេកវិទ្យាផ្អែកលើIntegrated Circuit ដែលមានទំហំតូចដាក់លើតុបាន Destop ឬអាចយួរនឹងដៃបាន Laptop។
  4. ជំនាន់ទី 4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធិភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុតដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែ១ក្នុងកម្រិតខ្នាតតូចបំផុត។
  5. ជំនាន់ទី 5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។
ម៉ូដែល Computer ដែលបង្កើតដំបូងគេបង្អស់

ប្រភេទកុំព្យូទ័រ

ចំពោះកុំព្យូទ័រគឺមានការរីកច្រើនណាស់ បច្ចុប្បន្នក្រៅពីកុំព្យូទ័រ ( Desktop ) គឺមានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាតនិងសមត្ថភាពធ្វើការផ្សេងៗពីគ្នា។ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅ
1. Super Computer: ប្រើក្នុងវិស័យគ្រប់គ្រងយោធា សភាវុធ ការព្យាករណ៍ឧតុនិយម ឬស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាពិសេសនៅលើអវកាស។
 2. Mainframe Computer: ខ្សោយជាង Super Computer តែគេប្រើវាក្នុងការងារវិទ្យាសាស្ត្រធំៗ ផ្កាយរណប Internet និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
 3. Mini Computer: ចាត់ទុកជាថ្នាក់កណ្តាល ប្រើជា Server សម្រាប់គ្រប់គ្រង Computer ផ្សេងទៀតដែលជា Clients និងជាអ្នកចែកចាយនូវទិន្នន័យសំខាន់ៗ ។ សរុបមកគេវាក្នុងក្រុមហ៊ុនធំៗ សាលារៀន មន្ទីរពេទ្យជាដើម។

4. Macro or PC Computer: ត្រូវបានគេហៅម្យ៉ាងទៀតថា Macro Computer ជាប្រភេទកុំព្យូទ័រដែលមានការពេញនិយមប្រើទូទៅសម្រាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូចនិងមានតម្លៃថោកហើយធ្វើការបានធំទូលាយក្នុងពេលបច្ចុប្បន្ន។ហើយត្រូវបានគេបែងចែកជាប្រភេទនឺងឈ្មោះផ្សេងៗង៥គ្នាជាច្រើនដូចជា៖
– Desktop Computer ជាកុំព្យូទ័រដែលមានចំនួនច្រើនជាងគេក្នុងពេលបច្ចុប្បន្ននេះហើយវាមានសមត្ថភាពខ្ពស់និងតម្លៃសមរម្យបើប្រៀបធៀបជា
 -Notebook ជាកុំព្យូទ័រទំហំតូចអាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបានគេចាប់ផ្តើមនិយមប្រើកាន់តែច្រើនឡើង។
 -Tablet ជាកុំព្យូទ័រចេញក្រោយគេបំផុតនិងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញទិន្ន័យនិងការប្រើសម្លេងបញ្ជាការងារហើជាពិសេសទៅទៀត វាក៏អាចធ្វើការងារឆ្លាស់គ្នាណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។

-ផកឃីតភីសី ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាទដៃរបស់យើងហើងកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួលព្រមទាំងបង្ហាញទិន្ន័យតាមរយៈដងប៉ាកា ( Touch Pen ) ទៀតផង។ កុំព្យូទ័រប្រភេទនេះសមស្របសម្រាប់អ្នកប្រកបរបររកស៊ីឬជំនួញដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៏ជាច្រើនដូចជាសម្រាប់ឧ្យយើងកត់ត្រានូវការណាត់ជួបសរសេរឈ្មោះដែលត្រូវការធ្វើការទំនាក់ទំនង ឬអាចទទួលនិងបញ្ជូនអ៊ីម៉ែលនិងដាក់ផែនការផ្សេងៗព្រមទាំងអាចលេងហ្គេមនិងមើលវីដេអូបានទៀតផង។
-Hybrid និង Samrtphone
Mobility and modern wireless communiation concept: group of metal black glossy touchscreen smartphones with different applications isolated on white background with reflection effect
 

0 comments:

Post a Comment