Wednesday, September 13, 2017

Facebook សាកល្បង​មុខងារ​ថ្មី ចង់​ដោនឡូត​វីដេអូមិន​បាច់​ប្រើ​កម្មវិធី​ជំនួយ​ទៀត​ទេ

បើ​កាល​ណា​អ្នក​ចង់​ Download វីដេអូ​​ទុក​មើល ប្រាកដ​ជា​​ត្រូវ​ស្វែងរក​កម្មវិធី​ជំនួយ​ណា​មួយ។ ប៉ុន្តែ​មុខងារ​ថ្មី​ឈ្មោះ Instant Video លេច​ចេញ​ក្នុង​កំណែ​សាកល្បង មាន​មុខងារ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ Download វីដេអូ​ណា​មួយ​លើ Facebook តាម​រយៈ​ប្រព័ន្ធ Wi-Fi ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់កញ្ចប់​​អ៊ីនធឺណិត។

ហេតុផល​ការ​​បង្កើត​មុខងារ​ថ្មី​នេះ ព្រោះ​ Facebook ខ្វាយខ្វល់​ដល់​បណ្ដុំ​វីដេអូ​រាប់​លាន​លើ​បណ្តាញ​សង្គម​យក្ស​សព្វថ្ងៃ ហើយ​ណាមួយ Facebook ចង់​បង្កើន​ឥទ្ធិពល​អ្នក​ទស្សនា​ ដោយ​មិន​ចំណាយ​ពេល​យូរ រាល់​ពេល​អ៊ីនធឺណិត​មាន​បញ្ហា​យឺតយ៉ាវ​ម្តងៗ។
Facebook បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន TechCrunch ថា បច្ចុប្បន្ន​​ខ្លួន​កំពុង​ធ្វើ​តេស្ត​ Instant Videos ​សម្រាប់​អ្នក​ប្រើ Android ប៉ុន្តែ​មិន​ទាន់​ហ៊ាន​សន្មត​ថា​នឹង​បើក​ឲ្យ​ប្រើប្រាស់​បាន​ធំធេង​ដល់​កម្រិត​ណា​នោះ​ទេ។

ប្រភព៖ theverge ប្រែសម្រួល៖ កៅ រក្សា

0 comments:

Post a Comment