Sunday, September 17, 2017

ញាក់​សាច់​! ​Apple​ ​ចេញ​ ​iPhone ​៣​ ​ម៉ូដែល​ ​អម្បាញ់មិញ​នេះ

Apple​ ​ទើប​បង្ហាញរូបរាង​ ​និង​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​លើ​ ​iPhone​ ស៊េរី​ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​ ដែល​មាន​ដូច​ជា​ ​iPhone 8​, ​iPhone 8 Plus និង iPhone X ដែល​ទើប​បាន​​ប្រកាស​​ចេញ​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច។
 ចំពោះ iPhone 8 និង 8 Plus មាន​ទ្រង់ទ្រាយ​​ដូច​ជា​ iPhone 7 និង 7 Plus ដែរ​ ប៉ុន្តែ​​ពិសេសជាងត្រង់មាន​រចនាបថ​ផ្នែក​​ខាង​ក្រោយ​​​ធ្វើ​ពីសារធាតុ​កញ្ចក់ភ្លឺ​រលោង។ ចំណែកម៉ូដែល iPhone X វិញ​លេច​ធ្លោ​ខ្លាំង​បំផុត ដោយ​សារ​វា​មាន​រចនាបថ​រូបរាង​ថ្មីតាម​ទំនោរ​អេក្រង់​មាន​ស៊ុម​រាង​ស្ដើង និង​មាន​ប្រើ​កញ្ចក់​ប្រភេទ OLED ខុស​ប្លែក​ពី iPhone 8/8 Plus ដែល​ប្រើ​អេក្រង់​ LCD ដដែល។ ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធ​តែ​ធ្វើ​ឡើង​ពី​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យាសាកថ្មដោយឥតប្រើខ្សែបាន។
 iPhone 8/8 Plus មាន​អេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ មាន​បច្ចេកវិទ្យាបង្ហាញរូបភាព Retina HD Display ចំណែក​ iPhone X មាន​អេក្រង់​ទំហំ​ដល់​ ៥,៨ អ៊ីញ មាន​បច្ចេកវិទ្យា​បង្ហាញ​រូបភាព Super Retina Display។

Apple​ ​នឹង​ផ្ដើម​ទទួល​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ ​iPhone 8​ និង 8 Plus ចាប់​ពី​​ថ្ងៃ​​សុក្រ ទី ១៥ ខែ​កញ្ញា​នេះ ​ជា​មួយ​តម្លៃ​ ​ដុល្លារ​​ចាប់​ពី​ ៦៩៩ ដុល្លារ​ សម្រាប់ iPhone 8 និង 8 Plus តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ ​(បរទេស) ដោយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា។ ដោយ​ឡែក​ចំពោះ​ iPhone X វិញ​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា ហើយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​ថ្ងៃ​ទី​ ៣ វិច្ឆិកា ជា​មួយ​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ
ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ

0 comments:

Post a Comment