Apple បានដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការចុងក្រោយ iOS 11.1
ជាសាធារណៈ ដោយចេញមុខងារពិសេសៗមួយចំនួន រួមមានការបន្ថែមនូវ Emoji
ថ្មីទាំង ៧០ និងការជួសជុលបញ្ហាសុវត្ថិភាពមួយចំនួនផ្សេងទៀត
ដែលធ្លាប់កើតមានឡើង។
តាមមតិអ្នកប្រើប្រាស់ជាច្រើន បានសរសើរ iOS 11.1 បានជួយពង្រឹងសមត្ថភាពថាមពលថ្ម ឲ្យកាន់បានយូរជាង iOS ជំនាន់មុននេះបន្តិច ដែលធ្លាប់ជារឿងដ៏ឈឺក្បាល។
បើយោងតាម Forbes បានរាយការណ៍ថា iOS 1.1 Beta 4 ពីម៉ូដែល iPhone SE ដល់ iPhone 8 Plus ពង្រឹងថាមពលថ្មប្រសើរជាងមុន ៥០ ទៅ ៦០ ភាគរយ។ ដោយឡែកតាមការតេស្តផ្ទាល់ពីក្រុមការងារ iDeviceHelp ក្រោយប្រៀបធៀបជាមួយ iOS មុនៗ ម៉ូដែល iPhone 7 Plus លើ iOS 11.1 ប្រើបានយូរជាងដល់ទៅជាង ២ ម៉ោង។

0 comments:
Post a Comment